You are currently viewing ឧត្តមសេនីយ៍ត្រី នុត នន្ទ អញ្ជើញបើកវគ្គហ្វឹកហ្វឺន បំប៉នជំនាញប្រព័ន្ធបច្ចេកវិទ្យា និងអប់រំចិត្តសាស្រ្ត!

ឧត្តមសេនីយ៍ត្រី នុត នន្ទ អញ្ជើញបើកវគ្គហ្វឹកហ្វឺន បំប៉នជំនាញប្រព័ន្ធបច្ចេកវិទ្យា និងអប់រំចិត្តសាស្រ្ត!

ស្វាយរៀង៖ ព្រឹកថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានធ្វើពិធីបើកវគ្គហ្វឹកហ្វឺន បំប៉នជំនាញប្រព័ន្ធបច្ចេកវិទ្យា (កុំព្យូទ័រ) និងអប់រំចិត្តសាស្រ្តវគ្គ១ ដល់នាយ នាយរងកងរាជអាវុធហត្ថខេត្តស្វាយរៀង។ ពិធីនេះក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការរង និងជានាយសេនាធិការ តំណាងលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកស្រីមេបញ្ជាការរង លោកនាយរងសេនាធិការដ្ឋាន លោកអនុប្រធានមន្ទីរ លោក លោកស្រីនាយការិយាល័យ និងសិក្ខាកាមជាច្រើនរូបទៀត។
លោក ឧត្ដមសេនីយ៍ត្រី មេបញ្ជាការរង បានមានប្រសាសន៍ថា៖ ពិធីបើកវគ្គសិក្សានេះគឺដោយបានការជ្រោមជ្រែង និងយកចិត្តទុកដាក់ខ្ពស់ពីលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង ជុំវិញជំនាញបច្ចេកវិទ្យា (កុំព្យូទ័រ) ដើម្បីលើកំពស់សមត្ថភាព និងប្រសិទ្ធភាពការងារ ជំនាញរបស់កងរាជអាវុធហត្ថ។ ជាមួយគ្នានោះផងដែរ ឧត្តមសេនីយ៍ ក៏បានផ្ដាំផ្ញើ និងរំលឹកដល់សិក្ខាកាមទាំងអស់ ត្រូវមានវិន័យម៉ឺងម៉ាត់ និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈកងរាជអាវុធហត្ថ គោរពវិន័យកងទ័ព គោរពបទបញ្ជា ព្រមទាំងខិតខំប្រឹងប្រែងព្យាយាមរៀនសូត្រឱ្យអស់ពីសមត្ថភាព។ ចំពោះចំណងសាមគ្គីភាពផ្ទៃក្នុងវិញត្រូវមានភាពស្អិតរមួត និងរឹងមាំ ចេះសួរជជែកពិភាគ្សាគ្នា ដើម្បីលើកជាយោបល់ផ្តល់ជាសំណួរដល់លោកគ្រូ ដើម្បីពង្រីកឱ្យទំហំនៃវគ្គសិក្សា បានដំណើរការទៅដោយរលូនដែលលោកគ្រូបានចំណាយពេលវេលាដ៏មានតម្លៃមកធ្វើបទបង្ហាញ និងឧទ្ទេសនាមនូវកម្រងឯកសារមូលដ្ឋានមួយចំនួនពាក់ព័ន្ធទៅនឹងជំនាញប្រព័ន្ធបច្ចេកវិទ្យា៕