រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ វេលាម៉ោង១៥និង០០នាទី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងឯកឧត្តម ឧត្តមសេនីយ៍ មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឧត្តមសេនីយ៍ត្រី សុខ គ្រីន នាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ជាមួយគ្នានេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ បានប្រគល់ថវិកាចំនួន ៤០.០០០.០០០រៀល (សែសិបលានរៀល) ដល់គ្រូសារសពផងដែរ។ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សុខ គ្រីន បានទទួលមរណភាពនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ វេលាម៉ោង៤និង៣០នាទី ដោយរោគាពាធ។ សពនឹងដង្ហែចេញពីគេហដ្ឋានទៅកាន់វត្តទួលទំពូង វេលាម៉ោង១៤និង០០ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥។
នាយឧត្តមសេនីយ៍ សៅ សុខា ចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធសព ឧត្តមសេនីយ៍ត្រី សុខ គ្រីន
- Post author:Eng Hy
- Post published:August 13, 2015
- Post category:គោលនយោបាយ / បញ្ជាដឹកនាំ