កំពង់ធំ៖ នៅព្រឹក ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោក ឧត្តមសេនីយ៍ត្រី ឈៀង សុខុម មេបញ្ជាការរង និងជា នាយសេនាធិការ តំណាងលោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកនាំក្រុមការងារយ៉េនឌ័រ និងការិយាល័យជំនួយមនុស្សធម៌ ចុះសួរសុខទុក្ខនិងនាំយកថវិកាគ្រួសារ កងរាជអាវុធហត្ថខេត្ត ចំនួន ២.៨៧៥.០០០រៀល ប្រគល់ជូនលោកវរសេនីយ៍ទោ តុង ហុងលី មេបញ្ជាការរងខេត្ត ដែលបានវះកាត់ ពោះវៀនដុះខ្នែង នឹងកំពុងបន្តសំរាកព្យាលបាលនៅគេហដ្ឋាន៕