You are currently viewing ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី ប្រជុំផ្សព្វផ្សាយការងារសោធននិត្តន៍កងរាជអាវុធហត្ថ!

ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី ប្រជុំផ្សព្វផ្សាយការងារសោធននិត្តន៍កងរាជអាវុធហត្ថ!

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលប្រជុំអគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍កងរាជអាវុធហត្ថទូទាំងរាជធានី.ខេត្ត ដោយមានការអញ្ជើញចូលរួមពីឧត្តមេសនីយ៍, ស្នងការ, ស្នងការរង, មេបញ្ជាការ, មេបញ្ជាការរងទទួលការងារជំនាញកសាងកម្លាំង កងរាជអាវុធហត្ថតាមបណ្តារាជធានី.ខេត្ត និងនាយការិយាល័យ ព្រមទាំងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត៕