ព្រឹកថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចូលរួមប្រជុំនៅអគ្គស្នងការដ្នាននគរបាលជាតិ ដើម្បីត្រៀមរៀបចំផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់ សម្រាប់កិច្ចប្រជុំកំពូលអាសុី-អឺរ៉ុប ដែលនឹងត្រូវរៀបចំធ្វើនៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ។