កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុងពិធីប្រជុំមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង,នាយរងសេនាធិការ, អនុប្រធានមន្ទីរទាំង៥ នាយការិយាល័យ និងជំនួយការ មេបញ្ជាការ មេបញ្ជាការរង ជំនួយការមូលដ្ឋាន ក្រុង/ស្រុក ស្នាក់ការសន្តិសុខ, មេបញ្ជាការមេបញ្ជាការរង កងអនុសេនាធំចល័ត,នាយទាហាននៃកងរាជអាវុធហត្ថខេត្ត ដល់អាយុចូលសោធននិវត្តន៍ទាំងអស់ផងដែរ។