ឧត្តរមានជ័យៈ នៅវេលាម៉ោង១៤ និង០០នាទី ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានប្រារព្វពិធី
បិទវគ្គហ្វឹនហ្វឺនបំប៉នជំនាញដល់នាយ នាយរង និងពលអាវុធហត្ថ ប្រចាំឆមាសទី១ ឆ្នាំ២០១៦ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន
មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ និងមានការចូលរួមពីសំណាក់មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត
នាយរងសេនាធិការដ្ឋាន ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ នាយ នាយរង និងពលអាវុធហត្ថសរុបចំនួន៤៩នាក់ ។