កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃចន្ទ ទី១៧ ខែ កុម្ភៈ ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត កំពង់ឆ្នាំង ប្រារព្ធពិធីប្រជុំជួរមេបញ្ជាការ ត្រួតពិនិត្យ វាយតម្លៃយោធិន ដែលដល់អាយុចូលសោធននិវត្តន៍ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៌ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់មេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ តាមបណ្តាមូលដ្ឋាន ក្រុង-ស្រុក ស្នាក់ការសន្តិសុខ ដែលមានការពាក់ព័ន្ធជាច្រើនរូបផងដែរ ។