ប៉ៃលិន៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ លោក ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ កងរាជអាវុធហត្ថខេត្តប៉ៃលិន ព្រមទាំងបំពាក់ឋានន្តរសក្តិ ប្រគល់លិខិតសរសើរ ផ្លាស់ប្តូរមុខងារ ជូនដល់នាយទាហាន នាយទាហានរង ដែលមានស្នាដៃល្អ ក្នុងពេលបម្រើការងារកន្លងមក ក្នុងពិធីនោះដែរមានការចូលរួមពីសំណាក់លោក មេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ-អនុមន្ទីរ នាយការិយាល័យមេបញ្ជាការមូលដ្ឋានក្រុង-ស្រុក និងនាយទាហាន នាយទាហានរងនៃអាវុធហត្ថខេត្តជាច្រើនរូបទៀត។