You are currently viewing អាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យ ០៧នាក់ទៅអយ្យការអមសាលាដំបូងខេត្ត

អាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យ ០៧នាក់ទៅអយ្យការអមសាលាដំបូងខេត្ត

ព្រះសីហនុ៖ វេលាម៉ោង ១៤:០០នាទីរសៀល ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន មន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ចំនួន ០៧នាក់ រួមនឹងវត្ថុតាង ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណីគ្រឿងញៀន។
ជនសង្ស័យទាំង០៧នាក់ខាងលើ មានឈ្មោះនិងសាវតាដូចខាងក្រោម៖
១. ឈ្មោះ អ៊ូ គឹមសល់ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ ទីលំនៅបច្ចុប្បន្នក្រុម២ ភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ ។
២. ឈ្មោះ សែម រ័ត្ន ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ ទីលំនៅបច្ចុប្បន្នក្រុម២ ភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ ។
៣. ឈ្មោះ ឡាច ស្នា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ។
៤. ឈ្មោះ លាភ ហ៊ាន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ ទីលំនៅបច្ចុប្បន្នភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ។
៥. ឈ្មោះ ឈាន់ ឆិត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ទីលំនៅបច្ចុប្បន្នភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ។
៦. ឈ្មោះ សៀង គឹមសេង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ ។
៧. ឈ្មោះ ឈួន គ្រាំង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ ។
ដកហូតវត្ថុតាងរួមមាន:
១. ម្សៅសថ្លា ចំនួន០២កញ្ចប់
២. ទូរស័ព្ទដៃចំនួន ០៥គ្រឿង
៣. ដបជក់ចំនួន០២
៤. ដែកកេះ ចំនួន ០៣
៤. ម៉ូតូចំនួន ០១គ្រឿង។