You are currently viewing ឧត្ដមសេនីយ៍ត្រី បោន ប៊ិន ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងផ្សព្វផ្សាយការងារសោធននិវត្តន៍កងរាជអាវុធហត្ថ!

ឧត្ដមសេនីយ៍ត្រី បោន ប៊ិន ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងផ្សព្វផ្សាយការងារសោធននិវត្តន៍កងរាជអាវុធហត្ថ!

បន្ទាយមានជ័យ៖ លោក ឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ ខែកុម្ភៈ ទិសដៅការងារ ខែមីនា ឆ្នាំ២០២០ និងផ្សព្វផ្សាយការណែនាំ ស្ដីពីការងារសោធននិវត្តន៍កងរាជអាវុធហត្ថ និងរំលឹកជូនឡើងវិញខ្លះៗ ស្ដីពីក្រមនីតិវិធីព្រហ្មទណ្ឌ ព្រមទាំងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ជូនថ្នាក់ដឹកនាំ។ កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ នាយ ជំនួយការ ការិយាល័យ មេបញ្ជាការក្រុង-ស្រុក ស្នាក់ការសន្តិសុខ និងនាយទាហាន នៃកងរាជអាវុធហត្ថជាច្រើនរូបផងដែរ។ ក្នុងកិច្ចប្រជុំនោះដែរ លោកឧត្ដមសេនីយ៍ត្រី មេបញ្ជាការ បានដាក់ចេញនូវផែនការ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងត្រៀមកម្លាំង សម្ភារៈបរិក្ខារ បដិសណ្ឋារកិច្ច សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៨ ឱ្យបានម៉ឺងម៉ាត់បំផុតនាពេលខាងមុខ៕