You are currently viewing អាវុធហត្ថខេត្តរតនគិរី ប្រទះឃើញឈើចាស់យូរឆ្នាំនៅរាយប៉ាយក្នុងព្រៃស្ថិតនៅស្រុកអូយ៉ាដាវ

អាវុធហត្ថខេត្តរតនគិរី ប្រទះឃើញឈើចាស់យូរឆ្នាំនៅរាយប៉ាយក្នុងព្រៃស្ថិតនៅស្រុកអូយ៉ាដាវ

រតនគិរី៖ នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ដឹកនាំដោយ លោក វរសេនីយ៍ត្រី សុខ មីន មេបញ្ជាការស្រុក បានធ្វើការចុះស្រាវជ្រាវ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ (ព្រៃឈើ) ក្នុងភូមិសាស្រ្តស្រុកអូរយ៉ាដាវ ជាក់ស្ដែងកម្លាំងចុះទៅដល់ចំណុចចំការស្រូវ ស្ថិតនៅក្នុងភូមិសាស្រ្ត ភូមិប៉ក់តូច ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានប្រទះឃើញគំនរឈើជាប្រភេទឈើចាស់យូរឆ្នាំនៅរាយប៉ាយពេញព្រៃ ដែលជនមិនស្គាល់អត្តសញ្ញាណបានដឹកយកមកទំលាក់ទុកចោលក្នុងភូមិសាស្ត្រខាងលើ ។
ជាលទ្ធផលរឹបអូសបានឈើសរុបចំនួន ០៨ដុំ (ពុំទាន់ធ្វើការវាស់វែង)។
បច្ចុប្បន្នវត្ថុតាងឈើខាងលើ ដឹកជញ្ជូនយកមករក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ បណ្ដោះអាសន្ន ដើម្បីរងចាំទុកប្រគល់ជូនទៅជំនាញ ធ្វើការវាស់វែង និងចាត់វិធានការទៅតាមនីតិវិធីច្បាប់បន្ត។