You are currently viewing កម្លាំងកងរាជអាវុធហត្ថស្រុកម៉ាឡៃ ឃាត់ខ្លួនស្ត្រីម្នាក់ពាក់ព័ន្ទករណីឆបោក

កម្លាំងកងរាជអាវុធហត្ថស្រុកម៉ាឡៃ ឃាត់ខ្លួនស្ត្រីម្នាក់ពាក់ព័ន្ទករណីឆបោក

បន្ទាយមានជ័យៈ ស្ត្រីវ័យចំណាស់ម្នាក់ត្រូវបានកម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ៩៩៩ នៃបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ និងប្រធានស្នាក់ការសន្តិសុខ៩៩៩ បានចុះនាំខ្លួនស្ត្រីម្នាក់តាមដីកា របស់តុលាការខេត្តបន្ទាយមានជ័យ
ក្នុងករណីឆបោកនៅវេលាម៉ោង៩ព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចផ្ទះរបស់ស្ត្រីជាប់ចោទក្នុងភូមិទួលពង្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ស្រ្តីជាប់ចោទត្រូវបានបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីសាកសួរ។លោកវរៈសេនីយ៍ត្រី ព្រហ្ម ថេង ប្រធានមន្ទីរយុតិ្តធម៍នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានឲ្យដឹងថា ស្ត្រីជាប់ចោទមានឈ្មោះ វ៉ែន សឿត អាយុ៥២ឆ្នាំ រស់នៅភូមិទួលពង្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ កម្លាំងកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានបញ្ជាក់ទៀតថា ស្ត្រីដែលនាំខ្លួនពីបទឆបោកនោះត្រូវបានកងរាជអាវុធហត្ថបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់។
d

dd