កំពង់ធំ៖ នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២០លោក វរសេនីយ៍ឯក មាន មុំ មេបញ្ជាការរង តំណាង លោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកនាំកម្លាំង និងក្រុមការងារយ៉េនឌ័រ ចុះសួរសុខទុក្ខ និងនាំយកថវិកាគ្រួសារកងរាជអាវុធហត្ថខេត្ត ចំនួន២.០២៥.០០០រៀល ប្រគល់ជូនលោក ព្រិន្ទបាលទោ ហ៊ាង គឹមស្រុន សមាជិកមូលដ្ឋានកងរាជអាវុធហត្ថស្រុកបារាយណ៍ ជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលអោយប្រេះអង្គុញជង្គង់ ហើយបន្តសំរាកព្យាលបាលនៅគេហដ្ឋាន ៕