កណ្តាល៖ នៅថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល បានបើកវគ្គបំប៉នជំនាញ ការងារ ការពារ សន្តិសុខសុវត្ថភាព រក្សាសណ្តាប់ធ្នាប់ កងរាជអាវុធហត្ថឆមាសទី១ ឆ្នាំ២០២០ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ដោយបានការអញ្ជើញចូលរួមពីលោក លោកស្រី មេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរស្តីទី អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការក្រុង/ស្រុក កងវរៈអន្តរាគមន៍ និងសិក្ខាកាមជាច្រើនរូបផងដែរ។
ក្នុងពិធីបើកវគ្គនេះផងដែរលោក ឧត្តមសេនីយ៍សំ តុលា មេបញ្ជាការ បានលើកឡើងថា សិក្ខាកាមទាំងអស់ត្រូវគោរពវិន័យ ខិតខំរៀនសូត្រ និងតាមដានស្តាប់ដោយយកចិត្តទុកដាក់ ជាពិសេសកក់ត្រាពេលលោកគ្រូឧទ្ទេសនាមពន្យល់ គ្រប់មេរៀនទាំងអស់។ ជាមួយគ្នានោះសិក្ខាកាមត្រូវស្លៀកពាក់ឯកសណ្ឋានឲ្យត្រឹមត្រូវ រក្សាបានរបៀបរៀបរយក្នុងថ្នាក់រៀន សម្រាប់នាយទាហាន នាយទាហានរង គឺការកសាងមូលដ្ឋានគ្រឹះ ជាពិសេសគឺជំនាញ ដែលតម្រូវឱ្យមានការខិតខំរៀនសូត្រ ព្រមទាំងទទួលបានចំណេះដឹង និងបទពិសោធន៍ពិតប្រាកដ ៕