ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលប្រតិបត្តិការ អគារសេនាធិការដ្ឋាន បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំសប្ដាហ៍ទី៣ ខែកុម្ភៈ ឆ្នាំ២០២០។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក នាយរងសេនាធិការ ស្នងការ ស្នងការរង នាយករងមជ្ឈមណ្ឌល នាយរងសាលា នាយការិយាល័យ វរអន្តរាគមន៍ មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីខេត្ត ព្រមទាំងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។
ខ្លឹមសារប្រជុំរួមមាន៖ ត្រួតពិនិត្យការងារដែលបានអនុវត្តសប្តាហ៍កន្លងទៅតាមជំនាញនីមួយៗ, ផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ពិធីបុណ្យទន្លេលើកទី៦ ឆ្នាំ២០២០ នៅខេត្តបាត់ដំបង, ត្រួតពិនិត្យផែនការស្តីពីកិច្ចការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងពិធីសមយុទ្ធនាគមាសឆ្នាំ២០២០ និងផ្សព្វផ្សាយផែនការស្តីពីយុទ្ធដំណើរទ័ព ទៅស្រុកជុំគិរី ខេត្តកំពត និងត្រួតពិនិត្យផែនការស្តីពីផែនការយុទ្ធដំណើរទ័ព ទៅស្រុកជុំគិរី ខេត្តកំពត។