You are currently viewing កម្លាំងអាវុធហត្ថខេត្តឧត្តរមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីគ្រឿងញៀន!

កម្លាំងអាវុធហត្ថខេត្តឧត្តរមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីគ្រឿងញៀន!

ឧត្តរមានជ័យ៖ នៅម៉ោង ០៩ និង០០នាទី ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទដឹកនាំដោយលោក វរសេនីយ៍ទោ គង់ ដារ៉ា មេបញ្ជាការមូលដ្ឋានស្រុក បានចុះបង្រ្កាបករណីប្រើប្រាស់និងចែកចាយដោយខុសច្បាប់នូវ សារធាតុញៀននៅចំណុចផ្ទះជួលស្ថិតនៅភូមិ-ឃុំ-ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ឈ្មោះ ថុង សៀកឡាង ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិត្រពាំងប្រាសាទ ឃុំ ស្រុក ត្រពាំងប្រាសាទ និងឈ្មោះ កាំង វីណា ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្ន រស់នៅភូមិអូររំដួល ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
សម្ភារៈវត្ថុតាងដកហូតរួមមានម្សៅក្រាមពណ៌ស (ម៉ាទឹកកក) ចំនួន ០៣កញ្ជប់, ជញ្ជីងថ្លឹងចំនួន ០១, លុយខ្មែរចំនួន ១១៦.០០០រៀល, ទូរស័ព្ទដៃចំនួន ០១គ្រឿង, ម៉ូតូចំនួន០១ គ្រឿង, អត្ថសញ្ញាណប័ណ្ណចំនួន០១។
បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី ។