សៀមរាប៖ នៅរសៀលថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកង រាជអាវុធហត្ថខេត្តសៀមរាប លោក វរសេនីយ៍ទោ ស៊ូ កណ្ឋារដ្ឋ មេបញ្ជាការរង ទទួលការងារកសាងកម្លាំង បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការងារសោធនិវត្តន៍ ឆ្នាំ២០១៩-២០២០ ដោយមានការចូលរួមពីសំណាក់នាយរងសេនាធិការ អនុប្រធានមន្ទីរ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុងស្រុក ស្នាក់ការសន្តិសុខ និងនាយ នាយរងអាវុធហត្ថខេត្តដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។