កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យម្នាក់ជាមួយថ្នាំញៀន០៤កញ្ចប់

ព្រៃវែងៈ វេលាម៉ោង១៨ និង៣០នាទី ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង បានធ្វើការ បង្ក្រាបករណីចែកចាយ និងរក្សាទុកនូវសារធាតុញៀន នៅចំណុចមុខសារមន្ទីរខេត្តព្រៃវែង ស្ថិតក្នុងភូមិ លេខ០២ សង្កាត់ កំពង់លាវក្រុងព្រៃវែង ខេត្តព្រៃវែង។
បើតាមសំដីកម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង បានរៀបរាប់ថា កម្លាំងបានធ្វើការ ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ថុល វាសនា ហៅថេល ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ លក់ដូរ រស់នៅ ភូមិ៨សង្កាត់ កំពង់លាវ ក្រុងព្រៃវែងខេត្តព្រៃវែង។
+វត្ថុតាងចាប់យករួមមាន៖
០១. ម្ស៉ៅក្រាមពណ៌ស ចំនួន០៤កញ្ចប់
០២. ទូរស័ព្ទដៃចំនួន០១គ្រឿង
ជនងសង្ស័យ និងវត្ថុតាង ត្រូវកម្លាំងអាវុធហត្ថខេត្តកំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។
u

uu