រតនគិរី៖ នៅរសៀលថ្ងៃអង្គារ ទី១៨ ខែ កុម្ភៈ ឆ្នាំ ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី បានប្រជុំផ្សព្វផ្សាយការងារ សោធននិវត្តន៍ កងរាជអាវុធហត្ថរាជធានី ខេត្តក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់មេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរស្ដីទី អនុប្រធានមន្ទីរ នាយការិយាល័យ និងនាយអាវុធហត្ថខេត្តដែលមានការពាក់ព័ន្ធផងដែរ។