ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ទោ តាត ចន្ថា នាយkវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល)នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានដឹកនាំសិក្ខាកាម វគ្គមន្រ្តីនគរបាលយុត្តិធម៌ជំនាន់ទី២៤ ធ្វើទស្សនកិច្ចសិក្សានៅសាខាគយកំពង់ផែអន្តរជាតិភ្នំពេញដើម្បីយល់ដឹងអំពីតួនាទីភារកិច្ច រចនាសម្ព័ន្ធរបស់សាខាគយកំពង់ផែអន្តរជាតិភ្នំពេញ។ ទន្ទឹមនឹងនេះ សិក្ខាកាម ក៏បានទស្សនានូវទិដ្ឋភាពជាក់ស្ដែងនៃការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីគយកំពង់ផែអន្តរជាតិភ្នំពេញផងដែរ។