ភ្នំពេញៈ វេលាម៉ោង១៤ និង០០នាទី ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌច្បារអំពៅ បានធ្វើការបង្ក្រាបករណីប្រើប្រាស់ និងរក្សា ទុកនូវសារធាតុញៀន ក្រោយពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានយុវជន ប្រុសស្រី មួយក្រុមកំពុងសេពគ្រឿងញៀនក្នុងបន្ទប់ជួល នៅចំណុចច្រាំងបាក់ស្ថិតក្នុងភូមិដើមចាន់ទីមួយ សង្កាត់ច្បារអំពៅ ២ ខណ្ឌច្បារអំពៅ កម្លាំងក៏បានចុះទៅឃាត់ខ្លួនបានភ្លាមៗ ។
បើតាមសំដីកម្លាំងមូលដ្ឋាន បានរៀបរាប់ប្រាប់ភ្នាក់ងារ GRK News ថា កម្លាំងបានធ្វើការ ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ រួមមាន៖
០១. ឈ្មោះ គឹម វណ្ណា ភេទប្រុសអាយុ 22ឆ្នាំ ជនជាតិវៀតណាម មុខរបរ ជួសជុលទូរស័ព្ទ ស្នាក់នៅផ្ទះគ្មានលេខស្ថិតក្នុងភូមិដើមចាន់ទីមួយ សង្កាត់ច្បារអំពៅ ២ ខណ្ឌច្បារអំពៅ។
០២. ឈ្មោះ លី ស្រីវាង ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខស្ថិតក្នុងភូមិដើមចាន់ទីមួយ សង្កាត់ច្បារអំពៅ ២ ខណ្ឌច្បារអំពៅ។
០៣. ឈ្មោះ ភី សុថា ភេទ ប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះគ្មានលេខស្ថិតក្នុងភូមិដើមចាន់ទីមួយ សង្កាត់ច្បារអំពៅ ២ ខណ្ឌច្បារអំពៅ។
០៤. ឈ្មោះ យៀង វិនទ័ង ភេទប្រុសអាយុ ២៥ឆ្នាំ មុខរបរទិញអេបចាយ ស្នាក់នៅផ្ទះគ្មានលេខស្ថិតក្នុងភូមិដើមចាន់ទីមួយ សង្កាត់ច្បារអំពៅ ២ ខណ្ឌច្បារអំពៅ។
+វត្ថុតាងចាប់យករួមមាន សម្ភារៈប្រាស់គ្រឿងញៀនបានមួយចំនួនធំ។
ជនងសង្ស័យ និងវត្ថុតាង ត្រូវកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ កំពុងកសាងសំណុំរឿង បញ្ចូនទៅកងរាជអាវុធហត្ថរាជធានី ដើម្បីចាត់ការបន្តតាមនីតិវិធី។