You are currently viewing ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ការងារសោធននិវត្តន៍កងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ការងារសោធននិវត្តន៍កងរាជអាវុធហត្ថ

ក្រចេះ៖ ព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ បានរៀបចំប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍កងរាជអាវុធហត្ថ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ នាយលេខាធិការដ្ឋាន ប្រធានមន្ទីរ នាយការិយាល័យ យេនឌ័រ និងមេបញ្ជាការ មេបញ្ជាការរង ក្រុង-ស្រុក ស្នាក់ការសន្តិសុខ ព្រមទាំងនាយ នាយរងអាវុធហត្ថខេត្តដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។