កំពង់ចាមៈ វេលាម៉ោង១៤ និង៣០នាទី ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្ទឹងត្រង់ បានធ្វើការបង្ក្រាបករណីប្រើប្រាស់ និងរក្សាទុកនូវសារធាតុញៀន មួយលើកស្ថិតនៅចំណុច ភូមិមាឃ៣ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ។
កម្លាំងមូលដ្ឋានបានធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់មានឈ្មោះ មីន នី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិឥស្លាម រស់នៅភូមិមាឃ៣ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
+វត្ថុតាងចាប់យករួមមាន៖
០១. ម្សៅក្រាមពណ៌សថ្លាចំនួន០១កញ្ចប់ធំ ទម្ងន់ស្មើ៤.៤៩ក្រាម
០២. ទូរសព្ទ័ដៃចំនួន០១គ្រឿង
០៣. ម៉ូតូចំនួន០១គ្រឿង
០៤. ប្រាក់រៀលចំនួន៥៦ម៉ឺនរៀល និងសម្ភារ:ជក់គ្រឿងញៀនមួយចំនួន។
ជនងសង្ស័យ និងវត្ថុតាង ត្រូវកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកស្ទឹងត្រង់ កំពុងកសាងសំណុំរឿង បញ្ចូនទៅកងរាជអាវុធហត្ថខេត្តកំពង់ចាម ដើម្បីចាត់ការបន្តតាមនីតិវិធី។