You are currently viewing លោក វរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន ចុះសាកសួរសុខទុក្ខ គ្រួសារអាវុធហត្ថទើបនឹងសម្រាលកូន

លោក វរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន ចុះសាកសួរសុខទុក្ខ គ្រួសារអាវុធហត្ថទើបនឹងសម្រាលកូន

កណ្តាល៖ នៅព្រឹកថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ លោក វរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំនាយ នាយរអាវុធហត្ថខេត្តកណ្តាល ស្រុកខ្សាច់កណ្តាល អញ្ជើញចុះសួរសុខទុក្ខសំណេះសំណាល និងបាននាំយកថវិកា និងគ្រឿងឧបភោគ បរិភោគរបស់មូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថឆ្លងទន្លេចំនួន១ គ្រួសារ។ គ្រួសារឆ្លងទន្លេលោក នាយចំណង់ យ៉ាន់ វណ្ណយ៉ា សមាជិកមូលដ្ឋានស្រុកខ្សាច់កណ្តាល ទទួលបានថវិកា ១.៦៧០០.០០រៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ដល់លំនៅដ្ឋាន ។ ក្នុងឱកាសនោះ គ្រួសារឆ្លងទន្លេបានសំដែងនូវសេចក្តីអំណរគុណ និងជូនពរដល់លោកឧត្តមសេនីយ៍ មេបញ្ជាការ ព្រមទាំងមហាគ្រួសារកងរាជអាវុធហត្ថទាំងអស់ និងសូមអោយមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។