ព្រៃវែង៖ នៅវេលាម៉ោង ១៦ និង ៣០នាទី ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងជំនាញអាវុធហត្ថខេត្តព្រៃវែង និងកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកព្រះស្ដេច ដឹកនាំដោយលោកអនុសេនីយ៍ ទិត្យ សុឡាយ ជំនួយការការិយាល័យគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បានចុះបង្ក្រាបករណីគ្រឿងញៀននៅចំណុចភូមិជ័យតា ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេចខេត្តព្រៃវែង ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ឈ្មោះ ហោ ហៃ អាយុ ១៨ឆ្នាំ ភេទប្រុស រស់នៅភូមិជ័យតា ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង, ឈ្មោះ សែម ភួន អាយុ ១៧ឆ្នាំ ភេទប្រុស រស់នៅភូមិជ័យតា ឃុំបន្ទាយចក្រី ស្រុកព្រះស្តេចខេត្តព្រៃវែង និងឈ្មោះ ងឹក សារ៉ាត់ អាយុ១៦ឆ្នាំ រស់នៅភូមិជ័យតា ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង និងបានដកហូតវត្ថុតាងថ្នាំញៀន ១៣កញ្ចប់, ទូរស័ព្ទដៃ ០៣គ្រឿង, ម៉ូតូចំនួន ០១គ្រឿង, កាំភ្លើងកែច្នៃបាញ់អាកុល១ដើម។ ហើយនៅវេលាម៉ោង ៩ និង ៣៩នាទី ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ដោយបានកាអនុញ្ញាតពីលោកព្រះរាជអាជ្ញាកម្លាំងជំនាញ បានចុះឆែកឆេរផ្ទះឈ្មោះ អឹម ភណ្ឌ័ ស្ថិតនៅក្នុងភូមិជ័យតា ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង ដោយបានឃាត់ខ្លួនជនសង្សយ័ម្នាក់ទៀតឈ្មោះ អឹម ភណ្ឌ័ (ម្ចាស់ផ្ទះ) នឹងបានចាប់យកវត្ថុតាងថ្នាំញៀនចំនួន ៥កញ្ចប់, ទូរស័ព្ទដៃចំនួន ២គ្រឿង, ឧប្បករណ៍សំជក់ថ្នាំញៀន ១សំរ៉ាប់, ថង់រំលែកថ្នាំមួយចំនួន, ស្កុតបិទ ២ដុំ និងកន្ទ្រៃចំនួន១។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រៃវែង។