តាកែវ៖ ព្រឹកថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ លោក វរសេនីយ៍ឯក ឈឹម សវ៉ាត់ឌី មេបញ្ជាការរង និងជាសេនាធិការ តំណាងលោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ និងលោកវរសេនីយ៍ត្រី ដូង សុខឿន ប្រធានស្តីទីរដ្ឋបាលហិរញ្ញាវត្ថុ អញ្ជើញចុះសាកសួរសុខទុក្ខ សំណេះសំណោលជាមួយអ្នកស្រី អសេនីយ៍ឯក វង្ស សុវណ្ណមុន្នី ជំនួយការ មន្ទីរដ្ឋបាលហិរញ្ញវត្ថុ នៅលំនៅដ្ឋានស្ថិតក្នុងភូមិឡូរី សង្កាត់រការក្នុង ក្រុងដូនកែវ ដែលមានជំងឺ ទឹកនោមផ្អែម លើសឈាម កំពុងសំរាកព្យាបាលនៅផ្ទះ ដោយភ្ជាប់ជាមួយនឹងទឹកសុទ្ធ ២កេស ទឹកដោះគោពីរយួរ និងថវិកាមួយចំនួនផងដែរ។