កណ្តាល៖ នៅថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ លោក វរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំនាយ នាយរអាវុធហត្ថខេត្តកណ្តាល ស្រុកកៀនស្វាយអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងបាននាំយកថវិកា និងគ្រឿងឧបភោគ បរិភោគរបស់មូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថឆ្លងទន្លេចំនួន២ គ្រួសារ។
១-គ្រួសារឆ្លងទន្លេលោកនាយចំណង់ សាំង សុជុំសមាជិកមូលដ្ឋានស្រុកកៀនស្វាយ ទទួលបានថវិកា២.៣៤៥.០០០រៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ។
២-គ្រួសារឆ្លងទន្លេ លោកអសេនីយ៍ឯក គ្រី ហក់ នាយការិយាល័យផែនការ មន្ទីយុត្តិធម៌ កងរាជអាវុធហត្ថខេត្តកណ្តាលទទួលបានថវិការ ១.៤១៥.០០០រៀលនិងសម្ភារមួយចំនួនទៀត។