You are currently viewing ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី អញ្ជើញផ្សព្វផ្សាយ ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន

ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី អញ្ជើញផ្សព្វផ្សាយ ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន

ស្ទឹងត្រែង៖ ថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង លោក ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានធ្វើការផ្សព្វផ្សាយអនុសាសន៍ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីវិធានការរបស់រាជរដ្ឋាភិបាល ដើម្បីគ្រប់គ្រងផលប៉ះពាល់ពីជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ (ខូវិដ-១៩) និងការព្យួរភាពអនុគ្រោះពន្ធលើទំនិញមួយចំនួន ក្រោមកម្មវិធី «ទំនិញគ្រប់មុខ លើកលែងអាវុធ» (EBA)។ ពិធីនេះមានការចូលរួមពីសំណាកល់លោក មេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរស្តីទី អនុប្រធានមន្ទីរ នាយការិយាល័យ ជំនួយការ ក្រុង-ស្រុក ស្នាក់ការសន្តិសុខ ព្រមទាំងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត៕