You are currently viewing ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ បានបើកកិច្ចប្រជុំការងារជំនាញហិរញ្ញវត្ថុ ប្រចាំខែកុម្ភៈ ឆ្នាំ២០២០!

ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ បានបើកកិច្ចប្រជុំការងារជំនាញហិរញ្ញវត្ថុ ប្រចាំខែកុម្ភៈ ឆ្នាំ២០២០!

ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅការិយាល័យហិរញ្ញវត្ថុកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំពង្រឹងលើការងារជំនាញហិរញ្ញវត្ថុ ទូទាំងរាជធានី.ខេត្ត ប្រចាំខែកុម្ភៈនិងទិសដៅបន្តខែមីនា ឆ្នាំ២០២០ ពិធីនេះក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ នាយរងសេនាធិការ និងជានាយការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការចូលរួមពីនាយរងការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងហិរញ្ញវត្ថុវិទ្យាស្ថានកំបូល, ហិរញ្ញវត្ថុមជ្ឈមណ្ឌលភ្នំជំរាយ ព្រមទាំងនាយការិយាល័យហិរញ្ញវត្ថុតាមបណ្តារាជធនី.ខេត្ត ជាច្រើនរូបទៀត។
នៅក្នុងកិច្ចប្រជុំនោះដែរ!ឧត្តមសេនីយ៍បានធ្វើការបូកសរុបការងារ និងបានដាក់ចេញនូវផែនការបន្តដល់ជំនាញហិរញ្ញវត្ថុតាមបណ្តារាជធានី.ខេត្តទាំងអស់យកទៅអនុវត្តរួមមាន ពង្រឹងការបែងចែកឱ្យដល់ដៃនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ, ពង្រឹងកុំឱ្យបង្កើតការចងការប្រាក់នៅក្នុងអង្គភាព, កុំឱ្យកាត់កងប្រាក់បៀវត្សក្នុងប្រការណានោះ, ការកត់បញ្ជីស្នាមត្រូវកត់ជាប្រចាំរៀងរាល់ខែ និងត្រូវរក្សាថវិកាឱ្យបានគង់វង្ស ៕