You are currently viewing លោក ឧត្តមសេនីយ៍ត្រី កង សៅគុណ ធ្វើការផ្សព្វផ្សាយអនុសាសន៍ទាំងស្រុង សម្ដេចតេជោ ហ៊ុន សែន!

លោក ឧត្តមសេនីយ៍ត្រី កង សៅគុណ ធ្វើការផ្សព្វផ្សាយអនុសាសន៍ទាំងស្រុង សម្ដេចតេជោ ហ៊ុន សែន!

ព្រះវិហារ៖ នៅព្រឹកថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ បានប្រជុំផ្សព្វផ្សាយប្រសាសន៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារខែកុម្ភៈ ទិសដៅការងារខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ និងមានការអញ្ចើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរស្តីទី អនុមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ស្នាក់ការសន្តិសុខ ព្រមទាំងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តព្រះវិហារជាច្រើនរូបទៀត។