You are currently viewing កម្លាំងកងរាជអាវុធហត្ថក្រុងស្វាយរៀង ឃាត់ខ្លួនជនជាតិវៀតណាមចំនួន១១នាក់ ពាក់ព័ន្ធជាមួយសារធាតុញៀន

កម្លាំងកងរាជអាវុធហត្ថក្រុងស្វាយរៀង ឃាត់ខ្លួនជនជាតិវៀតណាមចំនួន១១នាក់ ពាក់ព័ន្ធជាមួយសារធាតុញៀន

ស្វាយរៀងៈ វេលាម៉ោង០៨ និង៣០នាទី ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថក្រុងស្វាយរៀង បានធ្វើការបង្ក្រាបករណីប្រើប្រាស់ និងរក្សា ទុកនូវសារធាតុញៀន ស្ថិតនៅផ្ទៈជួលមួយកន្លែងស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
បើតាមសំដីកម្លាំងមូលដ្ឋាន បានរៀបរាប់ប្រាប់ភ្នាក់ងារ GRK News ថា កម្លាំងបានធ្វើ ការការឆែកឆេរ លំនៅដ្ឋានរបស់ឈ្មោះ ជួរ ឌិនវ៉ិង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិវៀតណាម មានមុខរបរផ្នែក គ្រប់គ្រងការ៉ាអូខេនៅកាស៊ីណូម៉ាកាវ នៅក្រុងបាវិត មានទីលំនៅ សង្កាត់ លេខ ១១ ក្រុងហូជីមិញប្រទេសវៀតណាម និងឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់ រួមមាន៖
០១.ឈ្មោះ ជួរ ឌិនវិុង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិវៀតណាម មានមុខរបរ គ្រប់គ្រងផ្នែកការ៉ាអូខេនៅកាស៊ីណូម៉ាកាវ មានទីលំនៅ សង្កាត់លេខ ១១ ក្រុង
ហូជីមិញ ប្រទេសវៀតណាម ។
០២.ឈ្មោះ ដូ ជីឌឹក ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅ សង្កាត់ភូជុង ខណ្ឌទឹងភូក្រុងហូជីមិញ ប្រទេសវៀតណាម ។
០៣.ឈ្មោះ វ្វៀង វ៉ាងណាម ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅ ក្រុងហូជីមិញ ប្រទេសវៀតណាម ។
០៤.ឈ្មោះ ឡា វិុនទៀង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិ វៀតណាមមានទីលំនៅ ខណ្ឌលេខ៣ ក្រុងហូជីមិញ ប្រទេសវៀតណាម ។
០៥.ឈ្មោះ យិន សាមួយ ភេទស្រី អាយុ៥៨ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅសង្កាតនីហ្វៀង ខណ្ឌ១១ ខេត្តថាន់ហ្វូ ប្រទេសវៀតណាម ។
០៦. ឈ្មោះ ទ្រឿង វ៉ិចង៉ុក ភេទស្រី អាយុ២១ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅ សង្កាត់លេខ ១៣ ខណ្ឌ គីមបិញ ក្រុងហូជីមិញ ប្រទេសវៀតណាម ។
០៧.ឈ្មោះ ត្រឹង ធីធូអាង ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិវៀតណាម សង្កាត់ភឿកហាយ ក្រុងញ៉ាចាង ខេត្តថាញ់ហ្វា ប្រទេសវៀតណាម ។
០៨. ឈ្មោះ ហ្វៀង ងុកមីលិញ ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិវៀតណាម មានទីនៅឃុំ និញយ៉ាង ស្រុកនិញហ្វ ខេត្តខាយហ្វ ប្រទេសវៀតណាម ។
០៩. ឈ្មោះ ហ្វៀង ធីចែមី ភេទស្រី អាយុ២១ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅ សង្កាត់ង៉ុកងៀក ក្រុងញ៉ាត្រាង ខេត្តថាញហ័រ ប្រទេសវៀតណាម ។
១០.ឈ្មោះ ផាមធី ង៉ុកអាន់ ភេទស្រី អាយុ២២ឆ្នាំ ជនជាតិវៀតណាមមានទីលំនៅ ក្រុងហូជីមិញ ប្រទេសវៀតណាម ។
១១.ឈ្មោះ ជិក ហ៊ីនថានងិង ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិ វៀតណាម មានទីលំនៅ ក្រុងជ្ញាត្រាយ ខេត្តហ្វហូវហាយ ប្រទេសវៀតណាម ។
+វត្ថុតាងចាប់យករួមមាន៖
០១. ទូរស័ព្ឌ ចំនួន ១០ គ្រឿង
០២.ប្រាក់ដុង ចំនួន ២ លានដុង
០៣.ប្រាក់ដុល្លាចំនួន ១៧ ដុល្លា
០៤.លិខិតឆ្លងដែន ចំនួន ០៩ ក្បាល
០៥.ស៊ីសា ចំនួន ២០ កញ្ចប់
០៦.បារី កែឆ្នៃមួរ មានលាយសាធាតុញៀន ដាក់ក្នុងកញ្ចប់បារី ចំនួន ១៤កញ្ចប់
០៧.ទឹកស៊ីសា ចំនួន ០២ដប
០៨.ស៊ីសាចំនួន ០២ប្រអប់
០៩.បំពង់ដបកែឆ្នៃ សម្រាប់ជក់ស៊ីសាចំនួន០៤ ដប
១០.ទុយយោសម្រាប់ បឺតស៊ីសា ចំនួន ០១
១១.សំភារៈសម្រាប់ជក់ស៊ីសាមួយប្រអប់
១២.ដាវចំនួន ០១ ដើម
១៣.កូនថង់ប្លាស្ទិច ចំនួន ៥០០ ថង់
១៤.កូនកន្រ្តៃចំនួន ០៣
១៥.ធ្យូងសម្រាប់ដុត ជក់ស៊ីសាចំនួន០២ប្រអប់
១៦.ស្លិកសសៃថ្នាំជក់ ០១ ប្រអប់
១៧.កូនសៀវភៅកត់ត្រាចំនួន ០៣ក្បាល
១៨. នាឡិកាដៃចំនួន០១ គ្រឿង
១៩. ម៉ូតូចំនួន០៣គ្រឿង
ជនងសង្ស័យ និងវត្ថុតាង ត្រូវកម្លាំងកងរាជអាវុធហត្ថក្រុងបាវិត កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។
bv

bvv

bvvv

bvvvv