You are currently viewing ឧត្តមសេនីយ៍ត្រី អេង ហ៊ី ធ្វើការអប់រំផ្សព្វផ្សាយ អំពីវិធានការរបស់រាជរដ្ឋាភិបាល!

ឧត្តមសេនីយ៍ត្រី អេង ហ៊ី ធ្វើការអប់រំផ្សព្វផ្សាយ អំពីវិធានការរបស់រាជរដ្ឋាភិបាល!

ភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រតេស លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការអប់រំ ផ្សព្វផ្សាយឱ្យកងរាជអាវុធហត្ថយល់ដឹង ជ្រួតជ្រាប អំពីវិធានការរបស់រាជរដ្ឋាភិបាល ដើម្បីគ្រប់គ្រងផលប៉ះពាល់ពីជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ ខូវិដ-១៩ និងការព្យួរភាពអនុគ្រោះពន្ធលើទំនិញមួយចំនួនក្រោមកម្មវិធី ទំនិញគ្រប់មុខលើកលែងអាវុធ EBA។