You are currently viewing កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាប រថយន្តបាកុង ៥គ្រឿង និងបានធ្វើការបំផ្លាញចោល

កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាប រថយន្តបាកុង ៥គ្រឿង និងបានធ្វើការបំផ្លាញចោល

ពោធិ៍សាត់៖ នៅវេលាម៉ោង ១៤ និង ៤៤នាទី ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកវាលវែង ដឹកនាំដោយលោក អនុសេនីយ៍ឯក ម៉ែន ឆិល មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកវាលវែង សហការជាមួយកម្លាំងចម្រុះ ដោយមានការសម្របសម្រួលពីលោក ផាន់ សុគន្ធថង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងបានចុះបង្ក្រាបបទល្មើសព្រៃឈើនៅចំណុចលេខ (៨៤៨៣៦-៥៦៣៩១) ភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ដោយរឹបអូសរថយន្ត(បាកុង) ៥គ្រឿង(ម្ចាស់គេចខ្លួន) បច្ចុប្បន្នរថយន្តត្រូវបានដុតកម្ទេចចោលនៅហ្នឹងកន្លែង។