បាត់ដំបង៖ វេលាម៉ោង ០៣:៣០ នាទី ទៀបភ្លឺ ថ្ងៃទី២៧ កុម្ភៈ ឆ្នាំ២០២០ នៅត្រង់ចំណុចស្ថានីយ៍រថភ្លើងខេត្តបាត់ដំបង ស្ថិតក្នុងក្រុមទី២២ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុង/ខេត្តបាត់ដំបង កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបាត់ដំបង បានបង្ក្រាបករណីគ្រឿងញៀន ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់ឈ្មោះ គង់ ប៊ុនថង (ហៅឡេ) ភេទប្រុស អាយុ ២៥ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅក្រុមទី២២ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុង/ខេត្តបាត់ដំបង, ឈ្មោះ មាស ភារម្យ (ហៅខួច) ភេទប្រុស អាយុ ២៥ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុង/ខេត្តបាត់ដំបង និងឈ្មោះ អោម លៀប ភេទប្រុស អាយុ ៣៧ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិនរា២ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង។
វត្ថុតាងដកហូតរួមមានម្សៅក្រាមពណ៌សរឹងថ្លា (ទឹកកក) ចំនួន ០៦ កញ្ចប់, ម៉ូតូ ០២ គ្រឿង, ទូរស័ព្ទដៃ ០៥ គ្រឿង, កាបិតសាំម៉ូរ៉ៃ ០៣ ដើម។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងមន្ត្រីជំនាញបានកសាងសំណុំរឿងតាមនីតិវីធី។