រតនគីរី៖ វេលាម៉ោង ១០:៣០នាទី ត្រូវនឹងថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២០ កំលាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូយ៉ាដាវ កម្លាំងអាវុធហត្ថខេត្ត និងកម្លាំងអាវុធហត្ថផ្ទៃប្រទេស បានធ្វើការចុះស្រាវជ្រាវរុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ (ព្រៃឈើ) ក្នុងភូមិសាស្រ្តស្រុកអូរយ៉ាដាវ ។ ជាក់ស្ដែងកម្លាំងបានចុះទៅដល់ចំណុចចំការកៅស៊ូភ្នំក្រហម ស្ថិតនៅភូមិសាស្ត្រ ភូមិប៉កតូច ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានប្រទះឃើញម៉ូតូកែច្នៃចំនួន ០២គ្រឿង និងឈើចំនួន ០៧ដុំ ដែលជនមិនស្គាល់អត្តសញ្ញាណបានដឹកយកមកទំលាក់ទុកចោលក្នុងភូមិសាស្ត្រខាងលើ ។
វត្ថុតាងកម្លាំងបានធ្វើការរឹបអូស និងប្រគល់ជូនទៅឱ្យជំនាញរដ្ឋបាលព្រៃឈើដើម្បីធ្វើការវាស់វែង និងចាត់វិធានការទៅតាមនីតិវិធី។