You are currently viewing នាយ នាយរងអាវុធហត្ថខេត្តកំពង់ធំ ស្តាប់ប្រសាសន៍ស ម្តេចតេជោ ហ៊ុន សែន!

នាយ នាយរងអាវុធហត្ថខេត្តកំពង់ធំ ស្តាប់ប្រសាសន៍ស ម្តេចតេជោ ហ៊ុន សែន!

កំពង់ធំ៖ នៅព្រឹក ថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ បានធ្វើការផ្សព្វផ្សាយប្រសាសន៍ស ម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងសារជូនជនរួមជាតិ ស្តីពីវិធានការរបស់រាជរដ្ឋាភិបាលដើម្បីគ្រប់គ្រងផលប៉ះពាល់ពីជំងឺរលាកសួតធ្ងន់ធ្ងរ (ខូវិដ.១៩) និងការព្យួភាពអនុគ្រោះពន្ធលើទំនិញមួយចំនួន ក្រោមកម្មវិធីទំនិញគ្រប់មុខ លើកលែងអាវុធ ( EBA ) ដោយបែងចែកជា២ក្រុម គឺក្រុមទី១ពេលព្រឹក និងក្រុមទី២ពេលរសៀល ក្រោមវត្តមាន លោក វរសេនីយ៍ឯក មាន មុំ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ ព្រមទាំងមានការចូលរូមពីសំណាក់លោក មេបញ្ជាការរង នាយរងសានាធិការដ្ឋាន ប្រធានមន្ទីរស្តីទី អនុប្រធានមន្ទីរ នាយការិយាល័យ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកំពង់ធំជាច្រើនរូបតៀត។