You are currently viewing ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំខែកុម្ភៈ ទិសដៅខែមីនា ឆ្នាំ២០២០!

ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំខែកុម្ភៈ ទិសដៅខែមីនា ឆ្នាំ២០២០!

ភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី០២ ខែមីនា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំខែកុម្ភៈ ទិសដៅខែមីនា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក នាយរងសេនាធិការ ស្នងការ ស្នងការរង នាយកមជ្ឈមណ្ឌល នាយសាលា នាយការិយាល័យ វរអន្តរាគមន៍ មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានី-ខេត្ត ព្រមទាំងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។
ខ្លឹមសារប្រជុំរួមមាន៖ ផ្សព្វផ្សាយផែនការស្តីពីការងារហ្វឹកហ្វឺនកងរាជអាវុធហត្ថឆ្នាំ២០២០, ត្រួតពិនិត្យផែនការស្តីពីកិច្ចការពារសន្តិសុខ រក្សាសុវត្ថិភាពក្នុងពិធីបុណ្យទន្លេលើកទី៦ ឆ្នាំ២០២០ នៅខេត្តបាត់ដំបង, ត្រួតពិនិត្យផែនការស្តីពីកិច្ចការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងពិធីសមយុទ្ធនាគមាសឆ្នាំ២០២០ នៅស្រុកជុំគិរី ខេត្តកំពត ក្រោមប្រធានបទ (សមយុទ្ធរួមគ្នាប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌កម្ពុជា-ចិន) និងត្រួតពិនិត្យផែនការស្តីពីយុទ្ធដំណើរទ័ព ទៅស្រុកជុំគិរី ខេត្តកំពត។