You are currently viewing កម្លាំងអាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ព្រៃវែង៖ ដោយមានបទបញ្ជាពីលោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ត ខេត្តព្រៃវែ នៅវេលាម៉ោង ១៤ និង១០នាទី ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកពាមរក៍សហការជាមួយ កម្លាំងការិយាល័យជំនាញខេត្ត ដឹកនាំដោយ លោក អនុសេនីយ៍ឯក ឈួន ឫទ្ធី មេបញ្ជាការ ស្រុក បានចុះបង្ក្រាបទល្មើសគ្រឿងញៀននៅចំណុច ភូមិ០៦ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ព្រៃវែង ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ វៀង យាំងទឹង ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិ០៦ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង និងដកហូតវត្ថុតាងថ្នាំញៀន ១កញ្ចប់បន្ទាប់ពីធ្វើការស្តាប់ចម្លើយជនសង្ស័យខាងលើរួច នៅម៉ោង ១៤ និង ៣០នាទី ថ្ងៃដដែលកម្លាំងបានឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ លី ឡាន់ ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិ០៥ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ដោយបានកាអនុញ្ញាតពីលោកព្រះរាជអាជ្ញាខេត្តកម្លាំងបានធ្វើការ ធ្វើការឆែកឆេរកន្លែងស្នាក់នៅជនសង្សយ័ឈ្មោះ លី ឡាន់ រកឃើញវត្ថុតាងរួមមានដំបងដែកក្រលាស់១ដើម, កន្ទ្រៃចំនួន ០១, ស្នាប់ដៃដែកចំនួន ០១, ថង់សម្រាប់រំលែកថ្នាំញៀនមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យរួម និងវត្ថុតាង ត្រូវបានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី ។