កណ្តាល៖ កម្លាំងកងរាជអាវុធហត្ថស្រុកល្វាឯម បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋមានករណី ជួញដូរដោយខុសច្បាប់នូវសារធាតុ ញៀន នៅចំណុចភូមិទួលមាស ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។
ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោក ឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងជំនាញបានចុះដល់ទីកន្លែងជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យ០១នាក់ៈ ឈ្មោះ ដែន ភេទប្រុស ជនជាតិខ្មែរ មុខរបរនេសាទត្រី មានទីលំនៅ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងដកហូតវត្ថុតាងចាប់ថ្នាំញៀន (ម៉ាទឹកកក) ចំនួន ០៣កញ្ចប់, ទូរស័ព្ទដៃចំនួន ០១គ្រឿង, សម្ភារៈប្រើប្រាស់ និងវេចខ្ចប់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ជំនាញអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តរួច។