សៀមរាប៖ នៅព្រឹកថ្ងៃចន្ទ ទី២ ខែមីនា ឆ្នាំ២០២០ លោក វរសេនីយ៍ទោ ប្រាក់ វណ្ណៈ មេបញ្ជការ មូលដ្ឋាន កងរាជអាវុធហត្ថក្រុងសៀមរាប បានដឹកនាំកម្លាំងក្រោមឱវាទ ចុះសួរសុខទុក្ខលោក នាយចំណង់ សែ ឌីណា បានជួប ឧបទេវហេតុគ្រោះថ្នាក់ចរាចរណ៍ សំរាកព្យាបាលរបួសនៅផ្ទះ ស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប និងបាននាំយកនូវគ្រឿងឧបភោគបរិភោគមួយចំនួនមានមីម៉ាម៉ា ១កេស, ទឹកដោះគោឆៅកន្លះឡូត៍, ថវិកា ១.០៧០.០០០ រៀល ជូនដល់លោក នាយចំណង់ និងក្រុមគ្រួសារ។ នេះជាទឹកចិត្តរួមចំណែកជួយ ដល់គ្រួសារ សមាជិកមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប ដែលជួបការលំបាក។