វេលាម៉ោង ០៨:០០នាទីព្រឹក ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងជំនាញ នៃការិយាល័យបទល្មើសគ្រឿងញៀននៃមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យប្រុស-ស្រី ចំនួន ១២នាក់ រួមនឹងវត្ថុតាង ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរ ចែកចាយ ឬប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
វត្ថុតាងរួមមានម្សៅសថ្លាចំនួន ៦កញ្ចប់, ទូរស័ព្ទ ចំនួន៨គ្រឿង, ដបជក់ ចំនួន១, ខ្សៀជក់ ចំនួន២, ដេកកេះ ចំនួន៣ និងប្រាក់ដុល្លារ ចំនួន២៥$។