កណ្តាល៖ នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកលើកដែក កំពុងល្បាតចល័តនៅចំណុចលើកំណាត់ផ្លូវជាតិលេខ០១ ចន្លោះគីឡូម៉ែត្រ៥៥-៥៦ ស្ថិតក្នុងភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល បានប្រទះឃើញជនសង្ស័យ និងជនរងគ្រោះ កំពុងប្រតាយដណ្តើមកាបូបគ្នាទាញទៅទាញមក ភ្លាមនោះកម្លាំងកងរាជអាវុធហត្ថបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ឈ្មោះ តារ៉ា ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅ ស្រុកល្វាឯម ខេត្តកណ្ដាល ជាអ្នកឆក់កាបូប។ ចំណែកជនសង្ស័យ ០១នាក់ទៀតឈ្មោះ វីន ភេទប្រុស មុខរបរមិនពិតប្រកដ មានទីលំនៅភូមិឃុំជាមួយគ្នា ជាអ្នកបើកម៉ូតូរត់គេចខ្លួនចូលព្រៃបាត់។
វត្ថុតាងចាប់យករួមមានម៉ូតូ ០១គ្រឿង (របស់ជនសង្ស័យ)។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង មន្ត្រីជំនាញបានកសាងសំណុំរឿង បញ្ជូនទៅអយ្យការសាលាដំបូងខេត្ត ដើម្បីបន្តតាមនីតិវិធី។
ល