ថ្ងៃសៅរ៍ទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅអង្គភាពកងអន្តរាគមន៍ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក វរសេនីយ៍ឯក ខឹម ពេជ្រ មេបញ្ជាការ កងអន្តរាគមន៍ កងរាជអាវុធហត្ថ បានធ្វើការផ្សព្វផ្សាយអនុសាសន៍ និងអភិក្រមទាំង៥ និងបញ្ញត្តិទាំង១០ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងទិសស្លោករបស់លោក នាយឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ការគោរពបទបញ្ញត្តិ និងវិន័យរបស់កងយោធពលខេមរភូមិន្ទ ព្រមទាំងផ្សព្វផ្សាយសភាពការណ៍ដែលកើតឡើងក្នុងឆ្នាំ២០១៩កន្លងមក នឹងការចែកលិខិតសរសើរ របស់លោក នាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថផ្ទៃលើប្រទេស ជូនដល់នាយ នាយរងអាវុធហត្ថ ក្នុងអង្គភាពដែលមានស្នាដៃល្អក្នុងឆ្នាំ២០១៩។
ពិធីនេះមានការចូលរួមពីលោក មេបញ្ជាការរង ជំនួយការ មេបញ្ជាការ/មេបញ្ជាការរង កងអនុសេនាធំ នាយ នាយរង និងពលអាវុធហត្ថ ទាំងអស់ក្នុងអង្គភាព កងអន្តរាគមន៍ កងរាជអាវុធហត្ថជាច្រើនរូបទៀត៕