You are currently viewing លោកឧត្តមសេនីយ៍ទោ ស សំបូរធន ជួបប្រជុំពិភាក្សាការងារជាមួយប្រធានគម្រោងសហប្រតិបត្តិការបារាំង

លោកឧត្តមសេនីយ៍ទោ ស សំបូរធន ជួបប្រជុំពិភាក្សាការងារជាមួយប្រធានគម្រោងសហប្រតិបត្តិការបារាំង

ភ្នំពេញ: ព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានជួបប្រជុំពិភាក្សាការងារជាមួយលោកវរសេនីយ៍ត្រី វាំងសង់ វ៉ង់នែប(Le chef d’escadron Vincent VANHERPE) ប្រធានគម្រោងសហប្រតិបត្តិការអាវុធហត្ថបារាំងជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស(Chef du projet de coopération avec la Gendarmerie Royale Khmères) លើសេចក្ដីព្រាង “អនុសញ្ញារវាងរដ្នមន្ត្រីកិច្ចការអឺរ៉ុបនិងការបរទេសនៃសាធារណរដ្នបារាំង និងរដ្នមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា ស្ដីពីកិច្ចសហប្រតិបត្តិការរវាងកងអាវុធហត្ថជាតិបារាំង និងកងរាជអាវុធហត្ថខ្មែរ” (La convention entre le Ministre de l’Europe et des affaires étrangères de la République française et le Ministre de La Défense Nationale du Royaume du Cambodge relative à la coopération entre la Gendarmerie Nationale française et la Gendarmerie Royale Khmères)។