You are currently viewing កម្លាំងអាវុធហត្ថខេត្តរតនគិរី សហការបង្ក្រាបបទល្មើសរុករករ៉ែខុសច្បាប់!

កម្លាំងអាវុធហត្ថខេត្តរតនគិរី សហការបង្ក្រាបបទល្មើសរុករករ៉ែខុសច្បាប់!

រតនគិរី៖ នៅថ្ងៃអង្គារ ទី៣ ខែមីនា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកូនមុំ ដឹកនាំដោយលោក វរសេនីយ៍ត្រី សុ វណ្ណា មេបញ្ជាការស្រុក សហការជាមួយកម្លាំងជំនាញរ៉ែ និងថាមពល ចុះបង្ក្រាបបទល្មើសរ៉ែ រឹបអូសដកហូតនៅវត្ថុតាងដែលកំពុងធ្វើសកម្មភាពរុករករ៉ែក្នុងភូមិសាស្ត្រស្រុកកូនមុំខេត្តរតនគិរី ស្ថិតក្នុងភូមិ៣ ឃុំស្រែអង្ក្រង ស្រុកូនមុំ ខេត្តរតនគិរី។ ដោយបានរឹមអូសអេស្កាវ៉ាទ័រ ចំនួន ០១គ្រឿង, ម៉ាស៊ីនបូមធុន ២៨សេះ ចំនួន០១គ្រឿង, ទុយោជ័រមួយចំនួន។ វត្ថុតាងត្រូវបានកម្លាំងយកមករក្សាទុកនៅអហស្រុបណ្តោះអាសន្ន រង់ចាំជំនាញអនុវត្តនីតិវិធីបន្ត។