ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី០៤ ខែមីនា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំសប្តាហ៍ទី១ ខែមីនា ឆ្នាំ២០២០។
ខ្លឹមសារនៃការប្រជុំនេះរួមមាន ត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថសប្តាហ៍កន្លងទៅរបស់ជំនាញនីមួយៗ, ត្រូតពិនិត្យត្រៀមបើកវគ្គបំប៉នផ្សេងៗ ជាមួយគម្រោងសហប្រតិបត្តិការបារាំង, ត្រួតពិនិត្យការត្រៀមរៀបចំពិធី០៨មីនា ទិវាអន្តរជាតិនារី នាពេលខាងមុខនេះ។