ឧត្តរមានជ័យៈ វេលាម៉ោង ០៨ៈ០០នាទី ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ នៅទីបញ្ជាការកងពលតូចលេខ ៤២ ស្ថិតនៅភូមិអូរកន្សែង សង្កាត់-ក្រុងសំរោង ឯកឧត្តម ឧត្តមសេនីយ៍ទោ ប៉ែន វ៉ូយ
មេបញ្ជាការកងពលតូចលេខ ៤២ និង ឯកឧត្តម ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ អញ្ជើញចូលរួម ពិធីបញ្ចុះ បឋមសិលាកសាងអគារសាលប្រជុំ ០១ខ្នង ទំហំ ៩ម×២៤ម ជាអំណោយរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធលើផ្ទៃប្រទេស៕