You are currently viewing លោកវរសេនីយ៍ឯក តូច សាវឿន នាំយកថវិកា ១លានរៀល ចូលបុណ្យអតីតអាវុធហត្ថខេត្តដែលបានទទួលមរណភាព

លោកវរសេនីយ៍ឯក តូច សាវឿន នាំយកថវិកា ១លានរៀល ចូលបុណ្យអតីតអាវុធហត្ថខេត្តដែលបានទទួលមរណភាព

ស្វាយរៀង៖ នៅរសៀលថ្ងៃអង្គារ ទី០៣ ខែមីនាឆ្នាំ ២០២០ លោកវរសេនីយ៍ឯក តូច សាវឿន មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង និងសហការីបាននាំយកថវិការបស់លោកមេបញ្ជាការចំនួន ១លានរៀលទៅចូលបុណ្យសពលោក វរសេនីយ៍ទោ ភេ សាវឿន អតីតនាយលេខាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង បច្ចុប្បន្នបានចូលនិវត្តន៍ដែលបានទទួលមរណភាពកាលថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១៨ និង ៣ នាទីដោយរោគាពាធ ។ ស្ថិតនៅភូមិទួលអំពិល សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។