ព្រៃវែង៖ ព្រឹកថ្ងៃពុធ ទី០៤ ខែមីនា ឆ្នាំ២០២០ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រៃវែង បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ ខែកុម្ភៈ ទិសដៅការងារខែមីនា ឆ្នាំ២០២០ និងប្រគល់ លិខិតសរសើរ របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនអង្គភាព និងបុគ្គលដែលមានស្នាដៃចំនួន ៣៩ នាក់ ក្នុងនោះ អង្គភាពចំនួន៤ បុគ្គលដែលមានស្នាដៃ ៣៥ នាក់។ ពិធីនេះស្ថិតក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកវរសេនីយ៍ មេបញ្ជាការរង នាយរងសេនាធិការ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង/ស្រុក ប្រធានស្នាក់សន្តិសុខ ជាច្រើនរូបទៀត ។